លេខទូរស័ព្ទមួយខ្សែរដែលធ្វើអោយម្ចាស់របស់វាស្លាប់ 3 ជំនាន់

លេខទូរស័ព្ទមួយខ្សែរបានធ្វើអោយម្ចាស់របស់វា 3 ជំនាន់ស្លាប់បន្តគ្នារហូត ដែលបានធ្វើអោយមហាជនព្រឺឆ្អឹងខ្នងជាពិសេសសាច់ញា​ត្តិរបស់ជនរងគ្រោះតែម្តង។ ម្ចាស់ដំបូងគេបំផុតគឺលោក វ្លាដដីមឺ ដែលជាអតីតប្រធានក្រុមហ៊ុនទូរស័ព្ទដៃនៃប្រទេសប៊ុលហ្គារី។ រូបគាត់កាន់ទូរស័ព្ទដែលមានលេខ 0888 888 888 ហើយក្រោយមករូបគាត់បានស្លាប់ក្នុងឆ្នាំ 2001 ក្នុងអាយុ 48 ឆ្នាំដោយសារជម្ងឺមហារីក។ ក្រោយពីការស្លាប់របស់គាត់មកលេខដែលគាត់បានប្រើបានធ្លាក់ទៅលើបុរសម្នាក់ឈ្មោះ Konstantin ហើយក្នុងឆ្នាំ 2003 រូបគាត់ត្រូវបានគេសម្លាប់ដោយសារតែពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ បន្ទាប់មកទៀតលេខទូរស័ព្ទនោះក៍បានធ្លាក់ទៅលើបុរសម្នាក់ឈ្មោះ Dishliev ហើយមិនបានប៉ុន្មានផងរូបគាត់ត្រូវគេសម្លាប់ដោយសារតែគាត់បានជួញដូរថ្នាំញៀន។ យ៉ាងណាមិញក្រោយមកលេខទូរស័ព្ទនោះត្រូវក្រុមហ៊ុនសេវាទូរស័ព្ទបានផ្អាកមិនអោយមាននណាម្នាក់ប្រើប្រាស់ឡើយ…

ផ្សិត​កង្កូវដែលមានតម្លៃកប់ពពក ! រកបានតែមួយគីឡូក្រាម ដេកចាយដប់ជំនាន់

អ្នកប្រហែលជានឹកមិនដល់ឬក៍មិនបានគិតនោះទេថានៅក្នុងលោកនេះមានរុក្ខជាតិដែលមានតម្លៃថ្លៃជាងមាសទៅទៀត។ ការដែលមានតម្លៃដ៍ថ្លៃនេះព្រោះតែវាមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ អ្វីដែលអ្នកបានឃើញនៅខាងក្រោមនេះយើងអាចហៅវាថាគឺជាផ្សិត ឬក៍ជាស្មៅដង្កូវក៍បានដែរព្រោះថាដំណើរការនៃការលូតលាស់របស់វារាងស្មុគស្មាញបន្តិច។ នៅពេលដែលមានរុក្ខជាតិស្មៅចាប់ផ្តើមលូតលាស់នោះមានសត្វដង្កូវម្យ៉ាងស្រដៀងនឹងដង្កូវមេអំបៅតែវារស់នៅក្នុងដី។ វារស់នៅសំងំក្នុងដីហើយចាប់ផ្តើមស៊ីឬសរបស់រុក្ខជាតិ ហើយវាចាប់ផ្តើមស៊ីបន្តបន្ទាប់រហូតដល់រុក្ខជាតិរបស់វាងាប់ ហើយចុងក្រោយពេលដង្កូវខ្លួនវានោះក៍ងាប់តាមក្រោយដោយសារតែអត់មានចំណីស៊ី ហើយវាចាប់ផ្តើមក្រៀម។ អ្នកដែលរស់នៅក្នុងប្រទេសនេប៉ាល់ចូលចិត្តដើរស្វែងរកដង្កូវមួ​យប្រភេទនេះណាស់ដោយសារតែវាអាចលក់បានថ្លៃកប់ពពក។ ក្នុងមួយគីឡូក្រាមគេអាចលក់វាបានរហូតដល់ទៅជាង 100 ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ។ ភាគច្រើនវាត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជាថ្នាំសម្រាប់ប៉ូវកម្លាំងនិងជំនួយផ្លូវភេទផងដែរ។ ដោយសារតែវមានតម្លៃថ្លៃដូចច្នេះគឺមានតែអ្នកមានទ្រព្យស្តុកស្តម្ភប៉ុននោះដែលអាចមានលទ្ធភាពទិញវាបាន៕

សូម្បីតែសត្វឆ្មាក៍ខ្លាច កូវីដ 19 ដែរ! មនុស្សយើងត្រូវរៀនតាមវា

មេរោគកូវីដ 19 បានវាយលុកប្រទេសជាច្រើននៅលើពិភពលោកដែលបានធ្វើអោយចំនួនអ្នកស្លាប់អស់ជាច្រើននាក់ផងដែរ។ ជម្ងឺនេះឆ្លងតាមដំណក់ទឹកមាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដើម្បីបង្ការបញ្ហានេះនៅក្នុងផ្សារនៅ តៃវ៉ាន់គេបានបាញ់ថ្នាំពណ៌សដើម្បីអោយអ្នកដែលដើរផ្សារអាចរក្សាគម្លាតគ្នាបានយ៉ាងសុក្រិត ក៍ប៉ុន្តែកន្លែងបាញ់ថ្នាំទាំងនោះត្រូវបានសត្វឆ្មាចូលទៅដេកទៅវិញ ដែលឆ្មាទាំងនោះហាក់ជាចង់បង្រៀនអោយមនុស្សចេះរក្សាអនាម័យនិងរក្សាគម្លាតពីគ្នាអោយបានសមរម្យអញ្ចឹង។ យ៉ាងណាមិញក្រោយពេលដែលរូបភាពទាំងនេះបានល្បីសុះសាយនៅក្នុងបណ្តាញសង្គមចិនរួចមក មានអ្នកនិយាយស្រដៀងៗគ្នាថា សត្វឆ្មាជាសត្វទេក៍ប៉ុន្តែវាចេះរក្សាគម្លាតពីគ្នា ដែលមនុស្សយើងត្រូវរៀនតាមពួកវាដើម្បីការពារខ្លួនពីមេរោគកូវីដ ១៩ ដ៍សាហាវមួយនេះ៕

សោកស្តាយ! ​ទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់ ស្លាប់​នៅប្រទេស​ម៉ាលី ដោយសារមេរោគកូរ៉ូណា​( Covid-19 )

គួរអោយសោកស្តាយមែនទែនដែលទាហ៊ានមួកខៀវរបស់កម្ពុជាដែលទៅបម្រើការងារនៅប្រទេសម៉ាលីបានស្លាប់ដោយសារតែមេរោគកូរ៉ូណា ។ យោងតាមការចេញផ្សាយរបស់វ៉េបសសាយបរទេស ABC បានអោយដឹងថាចំនួនអ្នកដែលស្លាប់នោះគឺមានពីរនាក់ដែលស្លាប់នៅថ្ងៃព្រហស្បត្តិ៍ហើយនិងថ្ងៃសុក្រដែលម្នាក់មកពីប្រទេសកម្ពុជាហើយនិងម្នាក់ទៀតមកពីប្រទេសអុីសាវ៉ាដា នៅអាមេរិកកណ្តាល។ យោងតាមការចេញផ្សាយពីសារពត៌មានក្នុងស្រុកបានអោយដឹងថាទាហ៊ានមួកខៀវដែលបានស្លាប់នោះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ៕

ឈប់បានឈប់ទៅ កុំអោយក្មេងៗលេងទូរស័ព្ទទៀតបើមិនចង់អោយកើតមហារីក

គ្រប់គ្នាបានដឹងរួចមកហើយអំពីការប្រើប្រាស់នូវទូរស័ព្ទដៃដែលវាអាចបង្ករអោយកើតមានជាជម្ងឺមហារីកបាន។ ពិតណាស់វាអាចកើតមានឡើងបានដរាបណាយើងប្រើប្រាស់វាក្នុងរយៈពេលយូរប៉ុននោះ ក៍ប៉ុន្តែសម្រាប់ក្មេងៗវិញវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ទោះបីជាពួកគេប្រើប្រាស់ក្នុងពេលខ្លីយ៉ាងណាក៍ដោយ។ យោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC បានអោយដឹងថាកូនក្មេងអាចទទួលរងនូវផលប៉ះពាល់ជាជាងមនុស្សពេញវ័យ។ លោកវេជ្ជៈបណ្ឌិត  Annie Sasco ជាសាស្ត្រាចារ្យនៅនៃវិទ្យាស្ថានសុខភាពសាធារណៈផ្នែករោគរាតត្បាត បានអោយដឹងថាបើសិនជារលកអេឡិចត្រូម៉ាញ៉េទិចចូលទៅក្នុងខួរក្បាលរបស់មនុស្សពេញវ័យក្នុងប្រវែង 4 សង់ទីម៉ែត្រនោះវាមិនជាបញ្ហាអ្វីឡើយក៍ប៉ុន្តែបើចំពោះក្មេងៗវិញវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។ ក្មេងៗមានលលាដ៍ក្បាលនៅស្តើងហើយមានប្រព័ន្ធការពារនៅខ្សោយ ហើយមានកម្រិតជាតិទឹកច្រើននៅក្នុងខួរក្បាលផងដែរ ដូចច្នេះពួកគេងាយនឹងរងផលប៉ះពាល់នៃរលកវិទ្យុទាំងនោះណាស់។ តាមការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវនៅតំបន់អឺរ៉ុបផ្សេងទៀតបានរកឃើញថាក្មេងដែលប្រើប្រាស់ទូរស័ព្ទដៃមានអាត្រាបង្ករទៅជាជម្ងឺមហារីកខួរក្បាលជាជាងក្មេងដែលមិនបានប្រើប្រាស់ទូរស័ព្ទ។ យោង​តាមការសិក្សាទាំងពីរខាងលើនេះ ជាក់ច្បាស់ហើយដែលគ្រប់គ្នាមិនគួរអនុញាត្តិអោយក្មេងប្រើប្រាស់ទូរស័ព្ទឬទុកដាក់ទូរស័ព្ទដៃនៅក្បែរក្មេងឡើយព្រោះវាអាចបង្ករទៅជាជម្ងឺមហារីកខួរក្បាលដែលវាជាជម្ងឺមួយដែលអាចធ្វើអោយប៉ះពាល់ដល់អាយុជីវិតបាន៕

រកឃើញដានជើងមនុស្សបុរាណយ៉ាងធំនៅអាហ្វ្រិក

រកឃើញដានជើងមនុស្សបុរាណនៅទ្វីបអាហ្វ្រិកដែលមានអាយុកាលចន្លោះពី 5700 ទៅ 19100 ឆ្នាំមុនឯណោះ។ ការរកឃើញនេះគឺជាតម្រុយមួយដ៍ល្អសម្រាប់អ្នកស្រាវជ្រាវដើម្បីសិក្សាអំពីមនុស្សជំនាន់មុនហើយនិងការរស់នៅរបស់ពួកគេផងដែរ។ រូបភាពដែលអ្នកបានឃើញនៅខាងក្រោមនេះគឺជាដានជើងមួយក្នុងចំណោមដានជើងចំនួន 408 ដែលអ្នកស្រាវជ្រាវជឿថាវាគឺជាដានជើងរបស់មនុស្សស្រីពេញវ័យចំនួន 14 នាក់ មនុស្សប្រុសពេញវ័យ 2 នាក់ ហើយនិងក្មេងម្នាក់ផងដែរ។ មូលហេតុដែលនាំអោយដានជើងទាំងនោះអាចស្ថិតនៅបានរាប់សិបឆ្នាំបែបនេះត្រូវបានអ្នកស្រាវជ្រាវបានពន្យល់ថា វាគឺកើតចេញពីកំអែភ្នំភ្លើង។ នៅពេលដែលកំអែភ្នំភ្លើងបានហូរចូលដានជើងទាំងនោះហើយនៅពេលដែលវាត្រជាក់កកនោះវានឹងរឹងដូចទៅនឹងបេតុងអញ្ចឹងដែរ។ គួរបញ្ជាក់ផងដែរថាទីតាំងដែលគេរកឃើញនេះគឺនៅតំបន់ភ្នំភ្លើង Engare Sero នៅខាងត្បូងនៃបឹងណាត្រូន នៅភាគខាងជើងនៃប្រទេសតង់ណាហ្ស៊ី ដែលជាកន្លែងដែលគេបានរកឃើញនូវផូស៊ីលច្រើនជាងគេបំផុតនៅទ្វីបអាហ្វ្រិក៕

ប្រពៃណីចម្លែក គាស់សាកសពអោយមកចូលរួមពិធីជប់លៀង

ប្រពៃណីនេះពិតជាចម្លែកណាស់ដែលសាកសពដែលស្លាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះត្រូវបានសាច់ញាត្តិនាំគ្នាគាស់ចេញហើយដង្ហែររាំច្រៀងសប្បាយទម្រាំដល់ពេលត្រូវយកទៅកប់ម្តងទៀត។ ទំនៀមទំលាប់នេះគេឃើញមាននៅតំបន់ភ្នំនៃប្រទេសម៉ាដាកាស្កា។ ពួកក្រុមកុលសម្ព័ន្ធម៉ឺរីណាបាននាំគ្នាគាស់ផ្នូរដូនតារបស់ពួកគេដើម្បីធ្វើពិធីជួបជុំគ្រួសារបន្ទាប់ពីបែកគ្នាជាមួយនឹងអ្នកស្លាប់អស់រយៈកាលណាមួយ ប៉ុន្តែគេតែងប្រព្រឹត្តទៅក្នុងរយៈពេលចន្លោះ ពី 5 ទៅ 7 ឆ្នាំម្តង។ ពេលទៅកាស់នោះគេមិនបានយកអ្វីទាំងអស់លើកលែងតែឆ្អឹងហើយសាច់ញាត្តិបានយកក្រណាត់សូត្រថ្មីមករុំពីលើអោយជិតហើយនាំគ្នាស្រែកច្រៀងរាំរែកដូចពេលមានពិធីជប់លៀងអញ្ចឹង។ ក្នុងរយៈពេលមួយថ្ងៃសាច់ញាត្តិមានឱកាសនៅជាមួយនឹងសាកសពប៉ុន្តែនៅមុនពេលថ្ងៃលិចគេត្រូវតែយកសាកសពទៅកប់ ហើយនិងរយៈពេលប្រាំមួយប្រាំពីរឆ្នាំខាងមុខ ពួកគេនឹងធ្វើពិធីបុណ្យនេះសារជាថ្មី។ ពួកគេជឿថានៅពេលដែលមាននណាម្នាក់ស្លាប់ទៅនោះនឹងមិនអាចទៅចាប់កំណើតថ្មីបានឡើយដរាបណារាងកាយទាំងស្រុងត្រូវរលាយក្លាយជាដីអស់ ដូចច្នេះហើយទើបពួកគេធ្វើពិធីលេងសប្បាយជាមួយនឹងសាកសពដើម្បីកំដររហូតដល់ពេលដែលត្រូវទៅចាប់កំណើតថ្មី៕

រកឃើញភពមួយថ្មីដែលគេជឿថាអាចមានជីវិតក្រៅភពកំពុងរស់នៅ

អ្នកវិទ្យសាស្ត្របានរកឃើញនូវភពមួយដែលវាសណ្ឋានស្រដៀងទៅនឹងភពផែនដីរបស់យើងដែរ។ ភពនោះវាមានចម្ងាយស្ថិតនៅប្រមាណជាង 4,2 ឆ្នាំពន្លឺពីព្រះអាទិត្យដែលវាត្រូវបានគេជឿថាមានទឹកហើយអាចមានជីវិតរស់នៅទៀតផង។ ភពនេះមានឈ្មោះ Proxima ដែលត្រូវបានគេរកឃើញដំបូងកាលពីឆ្នាំ 2016 ដោយប្រើប្រាស់កែវយឹត ក៍ប៉ុន្តែទើបតែត្រូវបានអ្នកស្រាវជ្រាវធ្វើការវិភាគ។ ជាលទ្ធផលគេបានសន្និដ្ឋានថា សីតុណ្ហភាពដែលមានចន្លោះពី -90 ទៅ 30 អង្សារនៅក្នុងភពនោះគឺវាអាចបង្ករអោយមានទឹកហើយវាក៍ជាកន្លែងដែលអាចមានជីវិតរស់នៅផងដែរ។ ភពថ្មខាងលើនេះវាមានចម្ងាយ 4,6 លានគីឡូម៉ែត្រពីតារា ដែលមានចម្ងាយត្រឹមតែ 5 ភាគរយប៉ុននោះបើធៀបនឹងចម្ងាយរវាងព្រះអាទិត្យនិងភពផែនដីយើងដែលវាចំណាយពេលត្រឹមតែ 11,2 ថ្ងៃប៉ុននោះដើម្បីធ្វើដំណើរបានមួយជុំនៃតារារបស់វា។ ទាក់ទិននឹងការវិភាគអ្នកស្រាវជ្រាវកំពុងតែសិក្សាបន្ថែមទៀតអំពីភពនេះព្រោះថាមនុស្សយើងមិនអាចរស់នៅបានលើភពផែនដីនេះយូរប៉ុនណាទៀតនោះទេ៕